ផ្នែកបច្ចុប្បន្ន model:
មេរៀន សុជីវធម៌នៃការបន្ទោរបង់ និងការសម្អាតក្រោយបន្ទោបង់រួច
آداب الاستنجاء وقضاء الحاجة تتضمن مجموعة من الضوابط التي يجب على المسلم اتباعها. عند دخول الخلاء، يستحب تقديم الرجل اليسرى وذكر دعاء خاص. يجب ستر العورة وعدم إيذاء الناس، كما يحرم استقبال القبلة أو استدبارها أثناء قضاء الحاجة. بعد الانتهاء، يجب الاستنجاء بالماء أو الاستجمار بالأحجار أو المناديل. الحدث ينقسم إلى حدث أصغر يتطلب الوضوء، وحدث أكبر يتطلب الغسل. الطهارة تعتمد على الماء الطهور، وهو الماء الخالي من النجاسة. هذه الآداب تساهم في الحفاظ على النظافة والطهارة في الإسلام.
الآداب المتعلقة بقضاء الحاجة والاستنجاء في الإسلام تعتبر جزءاً أساسياً من تعاليم الدين، حيث تساهم في تعزيز النظافة الشخصية والاحترام للآخرين. عند دخول الخلاء، يُستحب تقديم الرجل اليسرى وذكر الدعاء، مما يعكس أهمية النية الطيبة في كل فعل يقوم به المسلم. يجب على المسلم أيضاً ستر عورته وعدم قضاء حاجته في الأماكن التي قد تؤذي الناس، وهذا يعكس احترامه لمشاعر الآخرين. يُحظر استقبال القبلة أو استدبارها أثناء قضاء الحاجة، إلا في حال عدم وجود ما يستر الشخص، مما يدل على أهمية الاتجاه نحو القبلة في كل جوانب الحياة. بعد الانتهاء من قضاء الحاجة، يجب على المسلم أن يقوم إما بالاستنجاء بالماء أو الاستجمار، مما يضمن الطهارة والنظافة. الحدث في الإسلام هو وصف معنوي يمنع المسلم من أداء الصلاة حتى يتطهر، وينقسم إلى حدث أصغر يتطلب الوضوء، وحدث أكبر يتطلب الغسل. الوضوء هو طهارة بدنية ترفع الحدث الأصغر، ويجب على المسلم أن يكون على دراية بنواقض الوضوء التي تشمل البول والغائط، مس الفرج بشهوة، أكل لحم الجمل، وزوال العقل. هذه التعاليم تعزز من قيمة الطهارة في الإسلام وتساعد المسلمين على الالتزام بالآداب الشرعية.
សុជីវធម៌ក្នុងការបន្ទោបង់
នៅពេលដែលគេចង់ចូលបន្ទប់ទឹក ស៊ូណិតឲ្យគេឈានជើងឆ្វេងចូលមុន ហើយសូត្រថា៖ "بسم الله، اللهم إني أعوذ بك من الخبث والخبائث"
ចាំបាច់លើអ្នកមូស្លីមត្រូវបិតបាំងកេរខ្មាសរបស់ខ្លួនពីភ្នែកមនុស្សនៅពេលបន្ទោបង់។
គេហាមឃាត់មិនឲ្យបន្ទោបង់នៅកន្លែងដែលប៉ះពាល់ដល់មនុស្សឡើយ។
គេហាមឃាត់អំពីការបន្ទោបង់ដាក់ក្នុងរន្ធដី(ឬក្រហែងដី) ព្រោះអាចមានសត្វនៅក្នុងនោះដែលអាចរំខានដល់វា ឬក៏វាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់គេវិញ។
មិនគប្បីបែរមុខ ឬបែរខ្នងដាក់ទិសគិបឡាត់ឡើយនៅពេលបន្ទោបង់។ រីឯប្រសិនបើគេបន្ទោបង់នៅទីវាល ឬកន្លែងដែលគ្មានជញ្ជាំងបិទបាំងទេនោះ គឺមិនត្រូវធ្វើដូច្នោះតែម្តង ដោយយោងតាមប្រសាសន៍របស់ព្យាការី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “នៅពេលដែលពួកអ្នកបន្ទោបង់ ចូរពួកអ្នកកុំបែរមុខទៅកាន់គិបឡាត់ និងកុំបែរខ្នងដាក់គិបឡាត់ពេលបត់ជើងតូច និងពេលបត់ជើងធំ”។ (ពូខរី៖៣៩៤, មូស្លីម៖២៦៤)
ចាំបាច់ត្រូវប្រុងប្រយ័ត្នធ្វើយ៉ាងណាកុំឲ្យមានប្រការកខ្វក់(ណាជិស)ខ្ទាតប្រលាក់សម្លៀកបំពាក់ ឬក៏ខ្លួនប្រាណ ហើយចាំបាច់ត្រូវលាងសម្អាតប្រសិនបើមានប្រលាក់។
នៅពេលបន្ទោបង់រួច គេអាចសម្អាតដោយប្រើរបៀបមួយណាក៏បានក្នុងចំណោមរបៀបពីរខាងក្រោម៖
គឺជាការសម្អាតទ្វារមុខ និងទ្វារក្រោយ(ប្រដាប់ភេទ និងរន្ធគូទ)ដោយប្រើទឹក។
គឺជាការសម្អាតទ្វារមុខ និងទ្វារក្រោយ(ប្រដាប់ភេទ និងរន្ធគូទ)ចំនួនបីដង ឬច្រើនជាងនេះដោយប្រើក្រដាស ឬដុំថ្ម ឬអ្វីផ្សេងទៀតដែលអាចសម្អាតបានស្អាតអំពីភាពកខ្វក់នោះបាន។
ហាហ្ទាស
គឺជាភាពកខ្វក់អរូបីដែលរារាំងរូបគេពីការប្រតិបត្តិសឡាតមុនពេលដែលគេមានភាពជ្រះស្អាត ហើយវាមិនមែនជាភាពកខ្វក់បែបរូបីដែលគេអាចមើលឃើញនោះទេ។
ហាហ្ទាសត្រូវបានបំបាត់នៅពេលអ្នកមូស្លីមយកទឹកវូហ្ទុ ឬក៏ងូតទឹកសម្អាតខ្លួនដោយទឹកស្អាត ហើយទឹកស្អាត គឺសំដៅលើទឹកដែលមិនលាយឡំជាមួយនិងភាពកខ្វក់(ណាជិស)ដែលប៉ះពាល់ធ្វើឲ្យប្រែប្រួលពណ៌ រសជាតិ ឬក៏ក្លិនរបស់ទឹកនោះ។
គេបែងចែកហាហ្ទាសជាពីរប្រភេទ
ហាហ្ទាសតូច និងការយកទឹកវូហ្ទុ
នៅពេលដែលអ្នកមូស្លីមមានហាហ្ទាសតូច ចាំបាច់លើគេត្រូវយកទឹកវូហ្ទុដើម្បីសឡាត ហើយក្នុងចំណោមរូបភាពនៃការមានហាហ្ទាសតូច(ឬប្រការដែលនាំឲ្យដាច់ទឹកវូហ្ទុ)មានដូចជា៖
១. បត់ជើងតូច និងបត់ជើងធំ ហើយនិងរាល់អ្វីដែលចេញពីទ្វារទាំងពីរ(ទ្វារមុខ និងទ្វារក្រោយ) ដូចជាការដើរខ្យល់(ផោម)ជាដើម។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលលើកឡើងពីប្រការដែលនាំឲ្យដាច់ភាពជ្រះស្អាត(ដាច់ទឹកវូហ្ទុ ឬមានហាហ្ទាសតូច)ថា៖ “ឬនរណាម្នាក់ក្នុងចំណោមពួកអ្នកបានបន្ទោបង់”។ (អាន់នីសាក៖៤៣)។ ហើយព្យាការី ﷺ លោកបានមានប្រសាសន៍ចំពោះអ្នកដែលសង្ស័យថាខ្លួនគេមានហាហ្ទាសតូច(ដាច់ទឹកវូហ្ទុ)កំឡុងពេលសឡាតថា៖ “គេមិនត្រូវចាកចេញ(ពីសឡាត)ឡើយ លុះត្រាតែគេបានឮសំឡេង ឬធំក្លិន(ផោម)”។ (ពូខរី៖១៧៥, មូស្លីម៖៣៦១)
២. ប៉ះប្រដាប់ភេទដោយតណ្ហាដោយគ្មានទ្រនាប់៖ ពិតណាស់ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “នរណាហើយបានប៉ះប្រដាប់ភេទរបស់ខ្លួន ចូរឲ្យគេយកវូហ្ទុ”។ (អាពូហ្ទាវូត៖១៨១)
៣. បរិភោគសាច់អូដ្ឋ៖ ពិតណាស់មានគេសួរព្យាការី ﷺ ថា៖ “ខ្ញុំត្រូវយកវូហ្ទុដោយសារតែការហូបសាច់អូដ្ឋដែរឬទេ”? លោកបានឆ្លើយថា៖ ”បាទ(ត្រូវយក)”។ (មូស្លីម៖៣៦០)
៤. បាត់បង់ស្មារតីដោយសារដេកលក់ ឆ្កួត សន្លប់ ឬស្រវឹង។
اختر مستوى الشرح المناسب لك
يحتوي الدرس الآن على طبقات اختيارية تساعدك على المراجعة السريعة أو التعمق دون مغادرة الدرس.
- الملخص: نظرة سريعة في نحو دقيقة.
- الأساسي: محتوى الدرس الأصلي وهو المسار المعتمد للتقدم.
- المتعمق: تفاصيل إضافية اختيارية عند توفرها.
تقدمك وإكمال الدرس يعتمدان دائما على صفحات المستوى الأساسي.